លោក Jerry Chih-Yuan Yang កើតនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៦៨ ដែលជាសហគ្រិន និងអ្នកសរសេរកម្មវិធីលើបណ្តាញអ៊ិនធឺណិត ។ គាត់គឺជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo! Inc ។
ការអប់រំ៖
លោក Yang ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ និងអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យស្ទែនហ្វដក្នុងរយៈពេល ៤ ឆ្នាំ ។ លោក Yang បានជួបជាមួយលោក David Filo នៅឯសាកលវិទ្យាល័យស្ទែនហ្វដក្នុងឆ្នាំ ១៩៨៩ ហើយពួកគេទាំងពីរនាក់បានទៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩២ ។
ទ្រព្យសម្បត្តិ៖ Jerry Yang
លោក Jerry Yang គឺជាជាសហគ្រិន និងអ្នកសរសេរកម្មវិធីលើបណ្តាញអ៊ិនធឺណិត ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨៦ ពាន់លានដុល្លារគិតត្រឹមខែ ឧសភា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ គាត់ត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo! ។
លោក Yang បានចូលរៀននៅសាកលវិទ្យាល័យ Stanford ជាកន្លែងដែលគាត់បានបញ្ចប់បរិញ្ញាបត្រ និងផ្នែកអនុបណ្ឌិតវិស្វកម្មអគ្គិសនី ។ លោក Yang បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Yahoo! Inc ជាមួយលោក David Filo ដែលជាមិត្តនឹងគ្នានៅពេលពួកគេរៀននៅសាកលវិទ្យាល័យ Stanford ។
ក្នុងឆ្នាំ ១៩៩៩ លោក Yang ត្រូវបានគេដាក់ឈ្មោះថាជាអ្នកច្នៃប្រឌិតកំពូលទាំង ១០០ នាក់នៅលើពិភពលោកដែលមានអាយុក្រោម ៣៥ ឆ្នាំដោយក្រុមហ៊ុន MIT Technology Review TR100 ។ លោក Yang បានបម្រើការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនចាប់តាំងពីខែ មិថុនា ឆ្នាំ ២០០៧ ដល់ខែ មករា ឆ្នាំ ២០០៩ ។
លោក Yang ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការអនុវត្តការងាររបស់គាត់ក្នុងនាមជានាយកប្រតិបត្តិដោយសារតែគាត់មិនអាចតម្លើងថ្លៃភាគហ៊ុន និងប្រាក់ចំណូលក្រោមការគ្រប់គ្រងរបស់គាត់ ។ លោក Yang ត្រូវបានជំនួសចេញដោយលោក Carol Bartz ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo! ។ គិតត្រឹមពេលនេះគាត់ក៏បានបម្រើការជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលនៃ Cisco និងមូលនិធិអាស៊ីប៉ាស៊ីហ្វិក ។ ហើយគាត់ក៏ជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្ទែនហ្វដផងដែរ ។
ប្រភព៖ Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)