លោក Huang Wei គឺជាឧត្តមសេនីយ៍យោធាម្នាក់ដែលបានប្រយុទ្ធនៅក្នុងយុទ្ធនាការឡោមព័ទ្ធសង្គ្រាមចិន – ជប៉ុនលើកទីពីរ និងសង្គ្រាមស៊ីវិលចិន ។
ជីវិតដំបូង និងអាជីព៖
លោក Huang បានកើតនៅក្នុងគ្រួសារមួយនៅជនបទនៅតំបន់ហ្គីឈីខេត្តជាំងស៊ីក្នុងឆ្នាំ ១៩០៤ ។ ដោយមានជំនួយពីមិត្តភក្តិនឹងអ្នករស់នៅក្នុងទីប្រជុំជនគាត់ត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅបណ្ឌិតសភាយោធា ។ នៅចុងឆ្នាំ ១៩២៧ គាត់ត្រូវបានតម្លើងឋានៈជាមេបញ្ជាការកងវរសេនាតូចទី ៩ ក្នុងឆ្នាំ ១៩២៨ ហើយគាត់ត្រូវបានគេតែងតាំងជាវរសេនីយឯកនៃកងពលលេខ ១១ ។
នៅឆ្នាំ ១៩២៨ គាត់ត្រូវបានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យសង្គ្រាមកងទ័ព ។ ហើយក្រោយមកគាត់បានបញ្ចប់ការសិក្សានឹងត្រូវបានតំឡើងឋានៈជាមេបញ្ជាការកងពលតូចលេខ ៣២ ក្នុងកងពលលេខ ១១ ហើយឥឡូវនេះគាត់ជាផ្នែកមួយនៃកងទី ១៨ ជាថ្មីម្តងទៀត ។
នៅឆ្នាំ ១៩៣៣ លោក Huang បានទៅប្រទេសអាឡឺម៉ង់ដើម្បីសិក្សានឹងវិលត្រឡប់ទៅប្រទេសចិនវិញនៅឆ្នាំ ១៩៣៧ ។ គាត់ត្រូវបានតំឡើងឋានៈជាមេបញ្ជាការកងពលលេខ ១១ ក្នុងឆ្នាំ ១៩៣៤ ។ នៅឆ្នាំ ១៩៣៨ គាត់ត្រូវបានតម្លើងឋានៈជាមេបញ្ជាការនៃកងពលធំទី ១៨ និងបានឡើងឋានៈជាឧត្តមសេនីយ៍ឯកនៅឆ្នាំក្រោយ ។
នៅឆ្នាំ ១៩៤០ គាត់ត្រូវបានគេចាត់តាំងជាមេបញ្ជាការកងពលធំទី ៥៤ និងជាមេបញ្ជាការការពារនៅគុនមីងខេត្តយូណាន ។ ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយគាត់ត្រូវបានចាត់តាំងឱ្យមានមុខតំណែងសំខាន់ៗ ជាច្រើននៅក្នុងក្រុមប្រឹក្សាយោធាជាតិ និងជានាយកដ្ឋានបណ្តុះបណ្តាលកងទ័ព ។ នៅឆ្នាំ ១៩៤៥ លោក Huang បានក្លាយជាមេបញ្ជាការកងទ័ពទី ៣១ និងជាអនុប្រធាននាយកដ្ឋានខាងដឹកនាំយុទ្ធសាស្ត្រ ។ នៅឆ្នាំ ១៩៤៨ គាត់ត្រូវបានតែងតាំងជាមេបញ្ជាការសាលាបេក្ខជនដែលទើបបង្កើតថ្មី និងជាអ្នកដឹកនាំកងទ័ពទី ១២ ។
ទ្រព្យសម្បត្តិ៖ Huang Wei
លោក Huang Wei គឺជាប្រធានក្រុមហ៊ុន Xinhu Zhongbao ដែលមានទ្រព្យសរុបប្រមាណ ២,៣ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ គាត់ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសចិន ។ ហើយគាត់ក៏ជាអ្នកមានជាងគេទី ២៧ នៅក្នុងប្រទេសចិន និងជាប់លេខ ៥៥៤ នៅលើពិភពលោក ។
លោក Huang ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិចំនួន ២,៦ ពាន់លានដុល្លារ ។ លោក Huang គឺជាអ្នកការគ្រប់គ្រងលើក្រុមហ៊ុនអចលនទ្រព្យ និងមានការវិនិយោគតាមរយៈក្រុមហ៊ុន Zhejiang Xinhu Group ដែលជាក្រុមហ៊ុនកាន់កាប់ដ៏ធំរបស់គាត់ ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅភាគខាងកើតទីក្រុងហាំងចូរបស់ប្រទេសចិន ។ ហើយក្រុមហ៊ុននេះមានគម្រោងអចលនទ្រព្យជាង ៣០ ដែលកំពុងអភិវឌ្ឍនៅក្នុងទីក្រុង ។
លោក Huang គឺជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដូចជាធនាគារ Shengjing, ធនាគារពាណិជ្ជកម្មជនបទ Chengdu, Xiangcai Securities និង Xinhu Futures ។ នៅក្នុងខែ មករា ឆ្នាំ ២០១១ ក្រុមហ៊ុន Xinhu Zhongbao បានប្រកាសថាខ្លួននឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានឹងបានបង្កើតស្ថានីយ៏ទូរទស្សន៍ចំនួន ៧០ ភាគរយក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឧស្សាហកម្មភាពយន្តចិនដ៏ល្បីឈ្មោះថា Hu Mei និងក្រុមហ៊ុន He Yanjiang ។
កាលពីខែ កុម្ភះ ឆ្នាំ ២០១០ ក្រុមហ៊ុនរបស់លោក Huang បានទិញយកក្រុមហ៊ុន Times Group ក្នុងតំលៃ ២០០ លានដុល្លារស្មើនឹង ៣៥% ដែលជាក្រុមហ៊ុនអចលនៈទ្រព្យក្វាងចូវ ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Huang Wei នៅតែបន្តកើនឡើង ។ កាលពីឆ្នាំមុនប្រាក់ចំណូលរបស់គាត់បានកើនឡើងជាង ៦០០ លានដុល្លារដោយផ្អែកលើទីផ្សារអចលនទ្រព្យដែលមានភាពប្រសើរឡើងនឹងស្ថានភាពសេដ្ឋកិច្ចទាំងមូលកាន់តែប្រសើរឡើងនៅពេលដែលវាខិតជិតដល់ឆ្នាំ ២០១៣ ។
នៅចន្លោះខែ កញ្ញា និងខែ ធ្នូ ឆ្នាំមុនលោក Huang បានលក់ភាគហ៊ុនចំនួន ១៦១ លានដុល្លារ ។ ក្រុមហ៊ុនរបស់គាត់បានប្រកាសពីផែនការទិញយកភាគហ៊ុន ៣៤ ភាគរយរបស់ក្រុមហ៊ុន Northwest Mineral Group ក្នុងតម្លៃ ១២១ លានដុល្លារដែលជាផ្នែកមួយនៃការផ្លាស់ប្តូររបស់គាត់ក្នុងការចូលរួមក្នុងឧស្សាហកម្មរ៉ែផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)