Posted on Leave a comment

លោកមហាសេដ្ឋី Keeree Kanjanapas ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Bangkok Mass Transit System Public Company Limited

លោក Keeree Kanjanapas កើតនៅទីក្រុងបាងកកប្រទេសថៃក្នុងឆ្នាំ ១៩៥០ ដែលជាសហគ្រិនជនជាតិថៃម្នាក់ដែលមានចំណាប់អារម្មណ៍លើអាជីវកម្មអចលនទ្រព្យយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រថៃ ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Bangkok Mass Transit System Public Company Limited “BTS Skytrain” ។ គាត់ក៏ជាប្រធានក្រុមហ៊ុនសាជីវកម្ម Tanayong Public Company Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងប្រតិបត្តិករបដិសណ្ឋារកិច្ចដែលត្រូវបានបង្កើតឡើងជាយូរមកហើយនៅក្នុងប្រទេសថៃ ។

លោក Keeree បានបង្កើតក្រុមហ៊ុន Stelux Holdings និងជាអ្នកនាំចូលម៉ាកនាឡិកា Seiko ។ ហើយគាត់បានបង្កើតក្រុមកីទ្បាបាល់ទាត់មួយដែលមានភាពល្បីល្បាញ និងទទួលបានជោគជ័យបំផុតមិនធ្លាប់មាននៅក្នុងទីក្រុងហុងកុងគឺសមាគមកីឡា Seiko ក្នុងទសវត្ស ១៩៧០ និង ១៩៨០ ។

លោក Keeree បានជ្រើសរើសកីឡាករក្នុងស្រុកកំពូលគឺលោក Wu Kwok Hung មកពីប្រទេសចិនខាងត្បូង AA ដោយបានផ្តល់ឱ្យនូវប្រាក់ខែប្រចាំឆ្នាំ ៤ ម៉ឺនដុល្លារហុងកុង ។ លោក Wu ក៏ជាកីឡាករបរទេសដែលបានយកឈ្នះពានរង្វាន់សរុបចំនួន ៩ ដងនៅ Hong Kong First Division League រួមមានកំណត់ត្រា ៧ ជាប់គ្នា ។

នៅឆ្នាំ ១៩៨៦ នៅពេលដែលផែនការរបស់គាត់សម្រាប់លីកកំពូលត្រូវបានបដិសេធដោយសមាគមបាល់ទាត់ហុងកុងរួមជាមួយនឹងការធ្លាក់ចុះនៃជំនួញក្រុមហ៊ុន Stelux លោក Keeree បានធ្វើឱ្យក្រុមកីទ្បាបាល់ទាត់ខកខានបន្ទាប់ពីការប្រកួតរបស់ Wu Kwok Hung ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Keeree គឺជាបុរសម្នាក់ដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១៣ នៅក្នុងប្រទេសថៃគិតត្រឹមឆ្នាំ ២០១៦ ។

ទ្រព្យសម្បត្តិ៖ Keeree Kanjanapas

លោក Keeree Kanjanapas គឺជាសហគ្រិនជនជាតិថៃដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៣ ពាន់លានដុល្លារ ។ គាត់បានក្លាយជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីពិភពលោកនិងជាអ្នកមានជាងគេនៅក្នុងប្រទេសថៃ ។ ហើតគាត់ក៏ជាម្ចាស់ក្រុមហ៊ុន BTS Group Holdings ដែលជាក្រុមហ៊ុនដឹកជញ្ជូន ។ ក្រុមនេះគ្រោងនឹងចេញ IPO ១,២ ពាន់លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតបណ្តាញដឹកជញ្ជូនថ្មីនៅប្រទេសថៃ និងទីតាំងថ្មីជាច្រើនទៀតនៅទូទាំងទ្វីបអាស៊ី ។

គាត់ក៏ជាប្រធានក្រុមហ៊ុនសាជីវកម្ម Tanayong Public Company Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងប្រតិបត្តិករបដិសណ្ឋារកិច្ចដែលត្រូវបានបង្កើតឡើងជាយូរមកហើយនៅប្រទេសថៃ ។ គាត់ធ្លាប់បានបម្រើការជាអ្នកគ្រប់គ្រងសមាគមកីឡា Seiko ដែលជាក្រុមកីទ្បាបាល់ទាត់ដ៏ល្បីល្បាញនិងទទួលបានជោគជ័យបំផុតមិនធ្លាប់មាននៅក្នុងទីក្រុងហុងកុងក្នុងកំឡុងឆ្នាំ ១៩៧០ ដល់ ១៩៨០ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply