លោក Mikhail Dmitrievitch Prokhorov កើតនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ១៩៦៥ ដែលជាអ្នកនយោបាយ និងជាម្ចាស់ក្លឹបកីទ្បាបាល់បោះ Brooklyn Nets ។ គាត់បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុហើយបន្តជាអ្នកឧស្សាហកម្មឈានមុខគេនៅក្នុងប្រទេសរុស្ស៊ីដោយកាន់កាប់ភាគហ៊ុនធំៗ មួយចំនួននៅក្នុងវិស័យសាជីវកម្មពហុជាតិ និងវិស័យលោហៈធាតុមានតម្លៃ ។ ខណៈពេលដែលគាត់កំពុងដំណើរការក្រុមហ៊ុន Norilsk Nickel ក្រុមហ៊ុនរបស់គាត់បានក្លាយជាក្រុមហ៊ុនផលិតនីកែល និងប៉ាឡាដ្យូមដ៏ធំជាងគេបំផុតនៅលើពិភពលោក ។
គាត់គឺជាអតីតប្រធានក្រុមហ៊ុន Polyus Gold ដែលជាក្រុមហ៊ុនផលិតមាសដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី និងជាអតីតប្រធានក្រុមហ៊ុន Onexim Group ។ គាត់បានលាឈប់ពីមុខតំណែងរបស់គាត់ពីក្រុមហ៊ុនទាំងពីរដើម្បីចូលប្រឡូកនៅក្នុងឆាកនយោបាយក្នុងខែ មិថុនា ឆ្នាំ ២០១១ ។ នៅខែ ធ្នូ ឆ្នាំ ២០១១ លោក Mikhail បានរៀបចំសកម្មភាពនយោបាយដ៏លេចធ្លោមួយឆ្នាំនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងសេចក្តីប្រកាសខែធ្នូថាលោកនឹងឈរឈ្មោះជាបេក្ខជនឯករាជ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០១២ ។ ហើយគាត់ក៏ជាអ្នកទី ៣ ក្នុងការបោះឆ្នោតដែលទទួលបាន ៧,៩៤% នៃសំឡេងឆ្នោតសរុប ។
នៅខែ មិថុនា ឆ្នាំ ២០១២ គាត់បានប្រកាសពីការបង្កើតគណបក្សនយោបាយថ្មីរបស់រុស្ស៊ីដែលមានឈ្មោះថា “គណបក្សសង្គមស៊ីវិល” ។ គិតត្រឹមឆ្នាំ ២០១៧ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៨,៩ ពាន់លានដុល្លារ ។
ជីវិតដំបូង៖
លោក Mikhail បានទទួលការបណ្តុះបណ្តាលជាមេធាវី និងជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងអន្តរជាតិសម្រាប់គណៈកម្មាធិការវប្បធម៌ និងកីឡា ។ នៅឆ្នាំ ១៩៨៩ គាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានហិរញ្ញវត្ថុពីទីក្រុងម៉ូស្គូ ។ ចាប់ពីឆ្នាំ ១៩៨៩-៩២ គាត់បានបម្រើការក្នុងតួនាទីជាអ្នកគ្រប់គ្រងធនាគារអន្តរជាតិសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច ។ ហើយក្រោយមកគាត់បានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃធនាគារ MFK ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ។
ទ្រព្យសម្បត្តិ៖ Mikhail Prokhorov
លោក Mikhail Prokhorov គឺជាសហគ្រិនជនជាតិរុស្ស៊ីម្នាក់ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១១ ពាន់លានដុល្លារ ។ គាត់គឺជាម្ចាស់ក្លឹបកីទ្បាបាល់បោះ Brooklyn Nets NBA បច្ចុប្បន្នផងដែរ ។ លោក Mikhail បានទិញយកក្រុមហ៊ុន Norilsk Nickel ដែលគ្រប់គ្រងដោយរដ្ឋ និងប្រែក្លាយក្រុមហ៊ុននេះឱ្យទៅជាក្រុមហ៊ុនផលិតថាមពលសកលដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី ។
លោក Prokhorov ត្រូវបានប៉ូលីសបារាំងឃុំខ្លួនអស់រយៈពេល ៤ ថ្ងៃបន្ទាប់ពីមានការចោទប្រកាន់ថាគាត់បាននាំស្រីពេស្យារុស្ស៊ីជាង ២០ នាក់ទៅចូលរួមពិធីជប់លៀងជាមួយមិត្តភក្តិរបស់គាត់ ។ គាត់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ប៉ុន្តែរឿងអាស្រូវបានបង្ខំឱ្យគាត់លក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Norilsk ។
ប្រតិបត្តិការនោះបានចំណេញប្រាក់ចំនួន ៧ ពាន់លានដុល្លារបូករួមទាំងភាគហ៊ុនដ៏ធំមួយនៅក្នុងក្រុមហ៊ុនអាលុយមីញ៉ូម ។ នេះបានប្រែក្លាយទៅជាព្រឹត្តិការណ៍ដ៏មានសំណាងបំផុតពីព្រោះក្នុងមួយឆ្នាំទីផ្សារទំនិញពិភពលោកបានដួលរលំហើយគាត់ក៏បានមើលឃើញថាភាគហ៊ុនរបស់វាធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)