ឃើញខ្លាក្រាប កុំថាខ្លាសំពះ ឃើញខ្លាទះកុំថាខ្លាប្រឡែង
អត្ថាធិប្បាយ
ពាក្យនេះ ជាពាក្យព្រមានចំពោះ ” អ្នកតូច ” ដែលនៅធ្វើការជាមួយ ” អ្នកធំ ” ។
អ្នកតូច គឺសំដៅមនុស្សដែលមានឋានៈ ឬបុណ្យស័ក្តិតូច , ឬមនុស្សដែល នៅបំរើអ្នកឯទៀត ដែល មានឋានៈជានាយឬជាចៅហ្វាយ ។ បើនិយាយឲ្យងាយ យល់ជាងនេះទៅទៀត គឺសំដៅទៅលើ ” អ្នកតូច និង អ្នកធំ ” ។
ខ្លាគឺសំដៅ” អ្នកធំ ” ។ ខ្លាក្រាប មានន័យថា អ្នកធំប្រើឥរិយាបថ ស្រគត់ស្រគំ ទន់ភ្លន់ សុភាព គោរព របៀបមេត្រីភាព មិនព្រហើនកោងកាច មិនប្រើ អំណាចរបស់គាត់ ទៅលើអ្នកបំរើ ឬ អ្នកនៅក្រោមបញ្ជា ។
អ្នកតូច កាលណាឃើញឫកពាររបស់នាយបែបនេះ មកលើខ្លួនមិនត្រូវយល់ថាចៅហ្វាយលុត ក្រាប សំពះខ្លួននោះទេ , បើយល់បែបនេះ រួចសម្តែង ឫកពាក្រអើត (អស់ការ គោរព) ឬប្រើឫក “វ៉ៃស្មើ” ទៅលើ នាយ , ពេលនោះអ្នកនឹងឃើញថា ខ្លាមិនបានក្រាបសំពះអ្នកតទៅទៀតទេ ។ ផលអាក្រក់ បែបណាម៉្យាង អាចនឹងកើតមានដល់ខ្លួនមិនខាន ។
“ឃើញខ្លាទះ កុំថាខ្លាប្រឡែង”: ជួនកាល ចៅហ្វាយ ឬ នាយ មានការ ស្រឡាញ់ស្និទ្ធស្នាល យ៉ាង ជិតដិតបំផុត ដោយសារអ្នកនៅក្រោមបញ្ជានោះ ជាមនុស្សឆ្លាត បានបំពេញកិច្ចការល្អដូចបំណង ។ល។ រួចហើយគាត់ទុកអ្នកនោះដូចជាមិត្រ,គាត់កាន់ដែ,អង្អែលក្បាល,ទះខ្នងប្រឡែងលេងពេលខ្លះៗ ។
អាកប្បកិរិយាបែបនេះ ជួនកាលបានទទួល “ការវ៉ៃស្មើ” ពីអ្នកតូច : អស់ការ គោរព , មិនយកចិត្ត ទុក ដាក់ស្តាប់បញ្ជា។គឺនៅពេលនេះហើយ ដែលនាយចៅហ្វាយអាចប្រែអាកប្បកិរិយាផ្សេង ចំពោះអ្នកតូចនោះ ដោយបញ្ចេញឲ្យដឹងថា ” ខ្លា ” មិនបានប្រឡែងជាមួយអ្នកទេ ! ។
(រសជាតិភាសាខ្មែរ)
Source: khmerproverb
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)