“ត្រឡាចវារទៅ ល្ពៅវារមក”
អត្ថាធិប្បាយ
– ពាក្យនេះដៅទៅលើមេត្រីភាពរវាងមនុស្សម្នាក់នឹងម្នាក់ទៀត។មេត្រីភាព(ការរាប់អានគ្នាជាមិត្រ) អាចនឹងកើតមានឡើងដោយសារ មានការចាប់ផ្តើមពីជនណាម្នាក់ជាមុន។
– “ត្រឡាច”ទុកដូចជាមនុស្សទីមួយ ដែលលូកដៃទៅចាប់ដៃមនុស្សទីពីរទើបមនុស្សទីពីរដើរមករកខ្លួនវិញ (ល្ពៅវារមក) ។
ដូច្នេះ,បើយើងមិនខំស្វែងរកមិត្រទេ ចាំឲ្យមិត្រនោះចូលរកយើងដោយឯងៗគឺជារឿងលំបាក ប្រសិនបើយើងជាមនុស្សខ្សត់ធន ។
មិត្រពិតប្រាកដគឺមិត្រដែលមិនរត់ចោលយើងនៅគ្រាមានវិបត្តិឬមានអាសន្នកើតឡើងដល់ខ្លួនយើង។
(រសជាតិភាសាខ្មែរ)
Source: khmerproverb
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖