កកក៏បាយ មេម៉ាយក៏ស្រី
និយមន័យៈ ការនិយាយលើកទឹកចិត្តខ្លួនឯង ។
អត្ថាធិប្បាយ
កកក៏បាយ
អ្នកទទួលទានបាយកក មកពីគ្មានបាយក្ដៅ ។ បើមានបាយក្ដៅ មុខជារុញបាយកកចេញ ។ ព្រោះបាយក្ដៅ យ៉ាងណាក៏ឆ្ងាញ់ជាងបាយកកដែរ ។ ម្ល៉ោះហើយ ចេះតែទទួលទានទាំងបង្ខំចិត្តទៅ ។ ប៉ុន្តែដើម្បីលើកទឹកចិត្តខ្លួនឯង ក៏និយាយថា បាយកកក៏បាយដែរ ឆ្អែតដូចតែគ្នា ។
មេម៉ាយក៏ស្រី
អ្នកដែលយកប្រពន្ធមេម៉ាយ ពុំមែនមានន័យថា រកប្រពន្ធក្រមុំពុំបាននោះទេ ។ ប៉ុន្តែមកពីមានកត្តាផ្សេងៗជាច្រើនដូចជា ៖
- ស្ត្រីមេម៉ាយខ្លះ មានរូបរាងស្អាត ស្រស់ប្រិមប្រិយ
- ស្ត្រីមេម៉ាយខ្លះ មានទ្រព្យសម្បត្តិ មានកិត្តិយស មានបុណ្យស័ក្តិ
- ស្ត្រីមេម៉ាយខ្លះ មានអំណោយទាន ឬមានឧបនិស្ស័យ ។
និយាយរួមទៅ សេចក្ដីស្នេហា ឬសេចក្ដីស្រលាញ់ពុំប្រាកដថា ក្រមុំ‑មេម៉ាយអ្វីទេ ឲ្យតែស្រលាញ់ ឬ ត្រូវចិត្តគ្នា ឬក៏មាននិស្ស័យនឹងគ្នា ក៏ស្រលាញ់គ្នាបានហើយ ។ ព្រោះសេចក្ដីស្រលាញ់ពុំរើសឋានៈ ឬ វណ្ណៈទេ ។ សមដូចពាក្យចាស់លោកពោលថា ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ។
ដូច្នេះ ដើម្បីលើកទឹកចិត្តខ្លួនឯង គេក៏ពោលថា មេម៉ាយក៏ស្រីដែរ គឺស្រីដូចតែគ្នា បង្កើតកូនបានដូចតែគ្នា ។
ដោយឈូកខ្មែរ
Source: khmerproverb
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)