Posted on Leave a comment

ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​ហ៊ាន (សុភាសិតខ្មែរ ទី​ ៣៩ / Khmer Proverb 39)

ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​ហ៊ាន

និយមន័យៈ កម្លាំង​ខាងក្រៅ​ធ្វើការ​បាន​ល្អ ដោយ​មាន​កម្លាំង​បង្កប់​ខាងក្នុង ។


អត្ថាធិប្បាយ

ខ្មោច​ស្រុក ខ្មោច​ព្រៃ ក្នុង​ពេល​នេះ លោក​និយាយ​ពី​មនុស្ស​ទុច្ចរិត​ដែល​ចង់​វាយ​ប្រហារ​គោលដៅ​ណា​មួយ ។ ពួក​វា​តែង​មាន​អ្នក​រនុក​ក្នុង​ជា​អ្នក​ឲ្យ​ការណ៍ ទើប​ធ្វើការ​នោះ​បាន​សម្រេច​ល្អ ។
ឧទាហរណ៍ៈ មាន​ចោរ​មួយ​ក្រុម​ចង់​ចូល​លួច ឬ​ប្លន់​ផ្ទះ​មួយ ឬ​អង្គភាព​មួយ ។ ពួកវា​តែង​មាន​រនុក​ក្នុង​ជា​អ្នក​ផ្ដល់​ព័ត៌មាន ។ រនុក​ក្នុង​នេះ ជួន​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ឬ​ក្នុង​អង្គភាព ។ ជួន​ជា​កូន​ក្មួយ ឬ​សាច់​ញាតិ ឬ​ក៏​ជា​បុគ្គលិក​ក្នុង​អង្គភាព ។ កាល​បើ​រនុក​ក្នុង​ផ្ដល់​ព័ត៌មាន​បាន​ល្អ ពួក​វា​ក៏​វាយ​លុក​ចូល​យ៉ាង​ជោគជ័យ ។

ឯ​រឿង​នយោបាយ អ្នក​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ក៏​អនុវត្ត​តាម​រូបមន្ត​នេះ​ដែរ ។ ដូចជា គេ​ចង់​ចូល​វាយ​លុក​បន្ទាយ​ខ្មាំង គេ​ត្រូវ​រក​រនុក​ក្នុង​ឲ្យ​បាន​ទើប​វាយ​លុក​ចំៗ​គោលដៅ​តែ​ម្ដង ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply