គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ
និយមន័យៈ ទង្វើមិនចេះប្រមាណ និងទង្វើប្រចាំគ្នា ។
អត្ថាធិប្បាយ
គ្នាច្រើនក្នុងពេលនេះ លោកសំដៅយកចំនួនប្រមាណ៤‑៥នាក់ប៉ុណ្ណោះ ។ អន្សមមួយឆ្នាំង អ្នកស្ងោរ៤‑៥នាក់ ម្នាក់ដាក់អុសម្ដង ម្នាក់ទៀតថែមអុសម្ដង ដោយឥតចេះប្រមាណគ្នា រួចដុតភ្លើងស្ងោរគ្រប់តែគ្នាទៅ អន្សមក៏ខ្លោចអស់ ទទួលទានមិនកើត ។
ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។
អត្ថប្បដិរូប
នៅក្នុងករណីពិភាក្សាគ្នាពីបញ្ហាអ្វីមួយ បើមានគ្នា៤‑៥នាក់ ពុំងាយមូលមតិគ្នាទេ ។ ម្នាក់យល់ថាយ៉ាងនេះ ម្នាក់ទៀតយល់ថាយ៉ាងនោះ យោបល់ចេះតែខ្វែងគ្នារហូត ។ ម្នាក់ៗចេះតែយល់ថាយោបល់ខ្លួនត្រូវជាង ប្រសើរជាង ល្អជាង ។ ម្ល៉ោះហើយគេមិនព្រមសម្របសម្រួលគ្នាទេ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីឲ្យប្រាកដឡើយ ។
ម្យ៉ាងទៀត បើមានគ្នាច្រើនដូចស្រមោច ការងាររឹតតែរយីករយាកខ្លាំងណាស់ទៅទៀត ។ ព្រោះម្នាក់មើលបំណាំម្នាក់ ម្នាក់ទៀតមើលបំណាំម្នាក់ទៀត ។ មើលចុះ មើលឡើង កិច្ចការត្រូវទុកចោលកណ្ដាលផ្លូវ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីប្រាកដឡើយ ។ ករណីមិនចេះប្រមាណក្នុងការងារ ប្រចាំគ្នា និងមើលបំណាំគ្នា គេគ្មានបានទទួលលទ្ធផលអ្វីដូចគ្នា ។
ដោយឈូកខ្មែរ
Source: khmerproverb
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)