“បើស្អប់ កុំឲ្យបាញ់ ស្រឡាញ់ កុំឲ្យខ្ចី”
អត្ថាធិប្បាយ
ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ, ហើយអ្នកណា ក៏មានរឿងដែលបណ្តាលមកពី “ស្អប់ ហើយនិង ខ្ចីបុល” នេះដែរ ។
បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?
ពាក្យ “កុំឲ្យបាញ់” មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បង្អាប់បន្តុះ, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺជារឿងមួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នកខាងនោះ, គឺជារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅតាមបណ្តាំដូនតាយើងនៅត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ”កុំបាញ់”អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយសម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ ដល់អ្នកណាម្នាក់មិនខាន ។
តើយើងគួរធ្វើយ៉ាងណា?
ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ, សុំបិទមាត់ឲ្យជិត, កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេជួយស្អប់ ។
– “ស្រឡាញ់ កុំឲ្យខ្ចី” មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាលឲ្យក្លាយទៅជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា “សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ”។ លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥតបានទទួលអ្វីទាំងអស់-បាត់ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី, យ៉ាងម៉េចឯចេះ?។ មួយអាទិត្យកន្លងផុតទៅ… រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង… អត់ទ្រាំ មិនបាន, ម្ចាស់បំណុលក៏សួរ៖ “យ៉ាងណាទៅហើយរឿងប្រាក់ ៣ ថ្ងៃនោះ?”។
កាលណាមានសំនួរ, អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្រភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ខ្ជាប់ នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរ ជាងការភូតកុហក, ជាពិសេស ការភូត កុហកមិត្រសម្លាញ់ ដែលមានសុឆន្ទះចំពោះខ្លួន គឺជាការបិទផ្លូវ សម្រាប់នាំទៅរក សុខ។
Source: khmerproverb
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)