Posted on Leave a comment

“លោកប្រែ តោងព្រឹត្តិ , ចិត្តកុំប្រែ” (សុភាសិតខ្មែរ ទី៥ / Khmer Proverb 5)

“លោកប្រែ តោងព្រឹត្តិ , ចិត្តកុំប្រែ”


អត្ថាធិប្បាយ

ពាក្យនេះ ជាដំបូន្មានឲ្យយើង “ចេះរស់” ជាមួយសង្គមទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក ។
“លោក” គឺមនុស្សក្នុងលោក។ “ព្រឹត្តិ” គឺការចម្រើនលូតលាស់, ក្នុងទីនេះមានន័យថា “ប្រព្រឹត្តិ, ធ្វើ”។

សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមា: ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក។ សម័យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ, ខុសជាត្រូវ, ល្ងង់ ជាចេះ, ពាល ជាបណ្ឌិត, ច្របូកប្របល់ពេញនគរ។ នេះឯង ដែលគេហៅថា “លោកប្រែ” ។ យើងតោង “ព្រឹត្តិ”, តែចិត្តរបស់យើង សុំកុំ “ប្រែ” ចាកចេញពីបន្ទាត់ “ខុស និង ត្រូវ” ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ។ សតិសម្ប​ ជញ្ញៈរបស់យើងមិនត្រូវរេ ឬ ប្រែទៅតាម “បែបបទឆ្កួតលីលា” នោះទេ, ប៉ុន្តែបើមនុស្សភាគច្រើន នៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា”សំពះមេគោ” ដើម្បីសុំសិរីសួស្តី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះ យើងអាចទទួលផលលំបាកច្រើនយ៉ាង។ លើកដៃសំពះតាមគេទៅ , ប៉ុន្តែក្នុងចិត្ត កុំភ្លេចថា នេះគឺជា “មហាឆ្កួត” ដែលមិនមានគ្រូណា អាចមើលជាទេ!

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply