កញ្ជ្រៀចកន្ទុយត្នោត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែងបណ្ដោយខ្លួន ១៨.៥-២០.៥ ស.ម. កន្ទុយឆ្លាស់ក្រៅពណ៌ត្នោត ក្បាលពណ៌ប្រផេះព្រលែត គល់ចំពុះខៀវចុងលឿង ។ មានដៅសនៅចុងស្លាបស្មាសងខាង ។
ទីជំរក: តំបន់ព្រៃស្រឡះ ទីវាលមានដើមឈើរាយប៉ាយៗ ។
របាយ: វត្តមានៅរដូវប្រាំង មានគ្រប់ទីកន្លែង ។
រដូវបន្តពូជ: ចាប់ពីខែ មេសា ដល់មិថុនា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖