Posted on Leave a comment

តើពាក្យ «កណ្តៀង – ក្រពេនទឹក» មានន័យដូចម្ដេច ?


កណ្តៀង – ក្រពេនទឹក


?ថ្នាក់​ពាក្យ​ជា​ នាមសព្ទ

មានន័យថា ឈ្មោះតិណជាតិ កំពស់ ២០-៦០ ស.ម. ដុះលើដីមានភក់ល្បាប់ ក្នុងស្រែ ក្នុងបឹង ស្រះ ដើមកំណើតក្នុងទ្វីបអាហ្រ្វិកតែគេនាំមកដាំគ្រប់ប្រទេសក្តៅសកលលោក។ មែក ស្លឹក ខ្ចីៗ អាចបរិភោគជាបន្លែ ឬអន្លក់។ តាមក្បួនឱសថបុរាណ ស្លឹកចាស់ៗ គេបុកធ្វើថ្នាំបំពោក មុខរបួស ដោយសត្វមានពិសចឹក ឬខាំ និងសម្រាប់ព្យាបាលដំបៅរលួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply