កន្ដារ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (< កំ “ទឹក”+ តារ “ឆ្លង ឬចម្លង” ផ្លូវលំបាក ឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់ : ចោរកន្ដារ ផ្លូវលំបាកព្រោះចោរ អមនុស្សកន្ដារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម វាឡកន្ដារផ្លូវលំបាកព្រោះសត្វសាហាវ និរុទកកន្ដារ ផ្លូវលំបាកព្រោះគ្មានទឹក, ទុព្ភិក្ខកន្ដារ ផ្លូវលំបាកព្រោះគ្មានបាយ ។ល។ កន្ដារទ្ធា (កន់-តា-រ័តធា) ន. (បា. កន្ដារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ”) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖