Posted on Leave a comment

តើពាក្យ «កន្ទុយក្រពើ» មានន័យដូចម្ដេច ?


កន្ទុយក្រពើ


?ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់

ឧទាហរណ៍៖ ប្រទាលកន្ទុយក្រពើ ។

            “គុម្ពព្រឹក្សមួយប្រភេទ មែកធាងពណ៌ក្រហមភ្លាវ ផ្កាពណ៌កូលាប ដើមកំណើតក្នុងប្រទេសចិន នាំចេញដាំដំបូងនៅទ្វីបអាមេរិកខាងជើង គេដាំក្រោយមកនៅគ្រប់ស្រុកក្តៅ និង ត្រជាក់មធ្យមសកលលោក ជារុក្ខជាតិលំអ។ កំណត់

ឧទាហរណ៍៖ ក្នុងគម្ពីរគ្រិស្ត​សាសនា ពួក Hebreux ដែលរត់ពីប្រទេស Egypte មកទើរក្នុងវាលរហោឋានចំនួន៤០ឆ្នាំ មានអាហារបរិភោគ (manne) ដោយជ័រផ្អែមម្យ៉ាង ចេញពីដើមសន្តានកន្ទុយក្រពើ ( ឈ្មោះ Tamarix mannifera ) ពេលមានសត្វល្អិតទិចរៀងរាល់ថ្ងៃ ដែលជាអព្ភូតហេតុអស្ចារ្យ មិនដែលមានពីរដងឡើយ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply