Posted on Leave a comment

តើពាក្យ «កន្ទ្រោក» មានន័យដូចម្ដេច ?


កន្ទ្រោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ផ្លែ​មាន​ក្លិន​ប្រហើរ​ប្រើ​ធ្វើ​ជា​គ្រឿង​សម្ល, ត្រួយ​ខ្ចី​ប្រើ​ជា​អន្លក់​ក៏​បាន។

                ជារុក្ខជាតិ ដែលដុះនៅតាមទីជនបទស្រុកស្រែចម្ការ ដែលស្លឹកវាគេយកមកបង់នៅក្នុងសម្លម្ជូរគ្រឿង ដើម្បីឱ្យមានក្លិនឈ្ងុយ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់៖ កន្ទ្រោក – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Murraya koenigii (L.) Spreng. – ឈ្មោះអង់គ្លេស ៖ Curry leaf – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា ឡាវ ឥណ្ឌា ចិន កោះជ្វា (Java) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់២-៥ម ។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹក និងផ្លែមានក្លិនប្រហើរ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះជាគុម្ពលើដីវាល ឬក្ងនុព្រៃល្បោះ ឬព្រៃគម្ពោត។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង់ក្នុងសម្លម្ជូរគ្រឿង ការី ត្រីកប់។ ធ្វើជាឱសថ៖ សម្បក ឫស និងស្លឹកធ្វើជាថ្នាំលើកកម្លាំង ជួយឱ្យក្លៀវក្លា ព្យាបាលជំងឺស្បែក បិទកន្លែងពស់ចឹក និងបន្សាបជាតិពុល(១១)។ ស្លឹកស្ងោរសម្រាប់ព្យាបាលកមរមាស់(១២) បញ្ចុះកម្តៅ ពស់ចឹក ទល់លាមក ចុកពោះ រាក។ ផ្លែព្យាបាលរាកមួល គ្រុនក្តៅ និងគ្រុនចាញ់។

ឧទាហរណ៍  (១១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៣ ទំព័រ១២ (១២) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៤៩

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply