Posted on Leave a comment

តើពាក្យ «កន្រ្តោក, កន្ត្រោកសម្ល» មានន័យដូចម្ដេច ?


កន្រ្តោក, កន្ត្រោកសម្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម្យ៉ាង កំពស់ ១-២ ម ដុះជាគុម្ព លើដីវាលឬក្នុងព្រៃល្បោះ ឬ ព្រៃគម្ពោតនៃប្រទេសកម្ពុជា លាវ ឥណ្ឌា ចិនខាងត្បូង កោះយ៉ាវ៉ា (Java) ​គេនាំចូលក្នុងស្រុកឯទៀតៗនៅអាស៊ីអាគ្នេយ៍ ។ ពេលខ្លះ គេដាំជាលំអក្នុងសួន ។ ស្លឹក ផ្លែមានក្លិនក្រអូបប្រហើរប្រើជាគ្រឿងសម្ល នៅឥណ្ឌាគេប្រើសំរាប់​ ដាក់ក្នុងការី ។ តាមគ្រូហ្មបុរាណ សំបក ឫស និងស្លឹក ជាថ្នាំលើកកំលាំងនិងធ្វើឲ្យក្លៀវក្លាផង ។ គេដាំស្លឹកឲ្យក្មេងកើតជំងឺកមរមាស់ងូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply