កប្បាស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំសំខាន់ មានផ្លែបង្កើតជាសំឡីសម្រាប់ធ្វើជាអំបោះត្បាញសំពត់; សព្វថ្ងៃពាក្យនេះ ច្រើនប្រើក្លាយទៅជា ក្របាស ប៉ុន្តែត្រូវឈប់លែងប្រើតទៅទៀត ។
ដើមកប្បាស ជាចុល្លព្រឹក្សតូចកំពស់ ១-២ ម ប្រហែលមានដើមកំណើតនៅទ្វីបអាហ្រិ្វក គេដាំនៅឥណ្ឌូចិន ។ សរសៃសម្បុរសក្រមៅ ជាប់ជាមួយគ្រាប់ ពិបាកយកគ្រាប់ចេញណាស់ ហេតុនេះគេប្រើការសម្រាប់ញាត់ពូកខ្នើយ ។ គ្រូថ្នាំទុកដើមកប្បាសជារុក្ខជាតិឱសថ គាត់ស្ងោរដើម និងមែកឱ្យផឹកពេលគ្រុនធម្មតា និងគ្រុនចាញ់ ។ គាត់ស្ងោរផ្កា និងស្លឹក ឱ្យផឹកដើម្បីរម្ងាប់រោគឈឺដើមទ្រូង ។ មែក ស្លឹក ផ្កា អាចធ្វើថ្នាំបំពោកលើកន្លែងហើមផ្សេងៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖