Posted on Leave a comment

តើពាក្យ «កាយ» មានន័យដូចម្ដេច ?


កាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។ កាយ​គន្ថៈ ( កាយ៉ៈ-គ័ន-ថៈ ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។ កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។ កាយប្បស្សទ្ធិ ( កា-យ៉ាប់-ប៉័ស-សាត់-ធិ ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។ កាយប្បសាទ ( –ប៉ៈ-សាត ) បសាទ​របស់​កាយ ( ម. ព. បសាទ ផង ) ។ កាយ​ពន្ធន៍ ( –ពន់ ) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។ កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។ កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។ កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។ កាយ​វិញ្ញត្តិ ( ម. ព. កាយ​វិការ ) ។ កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។ កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ ( ម. ព. វិវេក ) ។ កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។ កាយ​សុខ សេចក្ដី​សុខ​កាយ ។ កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។ កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។ កាយិក​ទុក្ខ ( កា-យិ-កៈ– ) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។ កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply