ការ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ ។
ឧទាហរណ៍៖ ការសូត្រ, ការអំបោះ…។
បិទបាំង, រាំងរា, ឃាត់ខាំង ។
ឧទាហរណ៍៖ ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន…។
រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា ។
ឧទាហរណ៍៖ ការកូន, ការក្មួយ, ស៊ីការ…។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) , ( សំ. ) ( កាយ៌ ឬ ការ្យ ) កិច្ច ឬ អំពើដែលត្រូវធ្វើ ។
ឧទាហរណ៍៖ ធ្វើការ, មានការ, ការអ្វីខ្លះ ?
ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ។
ឧទាហរណ៍៖ សំពះ ( កិ. ) ការសំពះ ( ន. ) ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖