ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចង្អុលបង្ហាញនូវគោលដៅ និងគោលបំណងផ្នែកគោលនយោបាយវិធានការជាយុទ្ធសាស្រ្ត និងឧបករណ៍នានា ដែលបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណហានិភ័យគ្រោះមហន្តរាយបច្ចុប្បន្ន ឬនាពេលអនាគត ដោយការកាត់បន្ថយការប្រឈមមុខសញ្ញាគ្រោះថ្នាក់ ឬភាពងាយរងគ្រោះ ដែលកំពុងកើតមាន និងដោយបង្កើនភាពធន់ទៅនឹហានិភ័យទាំងនោះ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទស្សនាទាននិងការអនុវត្តតាមរយៈការខិតខំប្រឹងប្រែងជាប្រព័ន្ធ ដើម្បីវិភាគនិងគ្រប់គ្រងកត្តា ដែលអាចកើតមានគ្រោះមហន្តរាយ រួមទាំងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃមុខសញ្ញាគ្រោះថ្នាក់ ធ្វើឱ្យតិចនូវភាពងាយរងគ្រោះរបស់មនុស្ស និងទ្រព្យសម្បត្តិ របៀបគ្រប់គ្រងដីធ្លី បរិស្ថាន និងពង្រឹងការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍អាក្រក់នានា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖