Posted on Leave a comment

តើពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន» មានន័យដូចម្ដេច ?


ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការដែលតួអង្គនៅមូលដ្ឋាន(ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេញ ស្ថាប័ន និងផ្នែកធុរកិច្ច) ចូលរួម និងមានភាពជាម្ចាស់ក្នុងការកំណត់ វិភាគ វាយតម្លៃ តាមរយៈវិធានការនានា ដែលអាចកាត់បន្ថយ ឬប្រមើលមើល មុខសញ្ញាគ្រោះថ្នាក់ពេលប្រឈម ឬភាពងាយរងគ្រោះ ផ្ទេរហានិភ័យលើកកម្ពស់ការឆ្លើយតប និងស្តារគ្រោះមហន្តរាយ ព្រមទាំងបង្កើនសមត្ថភាពទូទៅ ។ ជាទូទៅ ការគ្រប់ គ្រងហានិភ័យ គ្រោះមហន្តរាយនៅមូលដ្ឋានតម្រូវឱ្យមានជាការសម្របសម្រួល/ ការគាំទ្រពីតួអង្គខាងក្រៅពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើង បន្ទាប់ពីមានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋាន គឺនៅពេលដែលសមាជិកសហគមន៍ និងអង្គការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply