ការបំព្រួញមាត្រដ្ឋាន
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្រ្តមួយដែលទទួលបានព័ត៌មានមាត្រដ្ឋានកម្រិតមូលដ្ឋានដល់មាត្រដ្ឋាន កម្រិតតំបន់ (១០ ទៅ ១០០គីឡូម៉ែត្រ) ដោយទាញចេញពី ម៉ូដែល ឬការវិភាគទិន្នន័យមាត្រដ្ឋានធំជាង។ វិធីបំព្រួញមាត្រដ្ឋាន មានពីខុសគ្នា៖ ការបំប្រួញមាត្រដ្ឋានឌីណាមិក និងការបំព្រួញ មាត្រដ្ឋាន តាមការសង្កេត/ស្ថិតិ។ វិធីឌីណាមិកប្រើបា្រស់លទ្ធផលម៉ូដែលអាកាស ធាតុប្រើប្រាស់តាមកម្រិតតំបន់ និងម៉ូដែលកម្រិតពិភពលោកដែលផ្តល់ រូបភាព ទីកន្លែងច្បាស់។ វិធីតាមការសង្កេត/ស្ថិតិបង្កើតទំនាក់ទំនង ស្ថិតិដែលតភ្ជាប់អថេរ បរិយាកាសមាត្រដ្ឋានធំ ទៅនឹងអាកាសធាតុ កម្រិតមូលដ្ឋាន/តំបន់។ គ្រប់ករណីទាំងអស់នៃព័ត៌មានដែលបានពីការ បំព្រួញមាត្រដ្ឋាន អាស្រ័យលើគុណភាពម៉ូដែល ដែលបានប្រើប្រាស់ ហើយគុណភាពម៉ូដែលអាស្រ័យលើគុណភាពព័ត៌មាន នៃការបំប្រួញ មាត្រដ្ឋាននេះដែរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖