កាស
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខិតចូលឲ្យញឹក ឬ បង្ខិតចេញឲ្យស្រឡះ, ឲ្យស្រដាស់។
ឧទាហរណ៍៖ កាសបន្ទោះឫស្សី ឬ កាសរនាប; អង្គុយកាសឲ្យជិតៗគ្នាបន្តិចទៅ ដើម្បីឲ្យបានចុះគ្នាច្រើន ។ ?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកអំពីស្រុកចិន ឬ ស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន ។ ឬគជ់មនុស្ស, គជ់ដំរី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖