កិមិរា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមទេពធីតាជាបុត្រីមហាព្រហ្ម។ ព្រះនាងជាបុត្រីមួយអង្គក្នុងចំណោមបុត្រីទាំងប្រាំពីររបស់កបិលមហាព្រហ្ម រឿងនេះមាននិទានក្នុងសង្ក្រាន្តសូត្រ។ កាលបើឆ្នាំណាមានសង្ក្រាន្តជាថ្ងៃសុក្រ ឆ្នាំនោះជាឆ្នាំដែលព្រះនាង កិមិរា គ្រប់គ្រង។ ព្រះនាង កិមិរា សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារ ចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖