កុកគ្រោងតូច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ប្រវែង ៥៥-៦៥ ស.ម រដូវមិនបន្តពូជៈ ដងខ្លួនទាំងមូលពណ៌ស ចំពុះពណ៌ខ្មៅ ជើងខ្មៅ ប្រអប់ជើង និងម្រាមពណ៌លឿង។ ពេលបន្តពូជៈ ក្បាលមានកំប៉ោយរោមពីរសសៃ រោមទ្រូង និងកន្ទុយបះជ្រោង មានដៅក្រហមនៅក្រោមភ្នែកគល់ចំពុះ ប្រអប់ជើង និងម្រាមពណ៌ក្រហម។ ទីជំរកៈ វាលភក់រុក្ខជាតិ វាលស្រែ តាមដំណាំកសិកម្ម និងតំបន់ឆ្នេរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង និងសំបូរបំផុត។ រដូវបន្តពូជៈ ខែមិថុនា ដល់ខែ សីហា ពងចំនួនពី ៣ ទៅ ៥។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖