កុន
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខក ឬ ស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា ។
ឧទាហរណ៍៖ ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កល, កលឧបាយ ។
ឧទាហរណ៍៖ ជាប់កុន, ដោះកុន, រួចពីកុន ។
ឈ្មោះល្បែងដែលលេងដោយទំនងកលឧបាយផ្សេងៗ
ឧទាហរណ៍៖ លេងកុន, ទៅមើលកុន ។ ពាក្យនេះខ្មែរហៅតាមសៀម ដែលសរសេរ “កល” តែអានថា “កុន” ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺ កល ១ កុន ១ ( ម. ព. កល ) ។ ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ ភាពយន្ត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖