កេងកងធំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ១១៩-១២២ សម ឈ្មោលៈ មានបណ្តោយខ្លួនធំ ក្បាលមានពណ៌ខ្មៅលឿង មានចំពុះ និងមួកធំលឿងឆ្នូតកណ្តាល ស្លាបពណ៌លឿង និងឆ្នូតសតាមគែមស្លាបក្រោម កន្ទយស និងមានឆ្នូតទទឹងខ្មៅធំមួយ ភ្នែកក្រហម។ ញីៈ ភ្នែកស មួកពុំមានពណ៌ខ្មៅទេ។ សំឡេងៈ មានពីរវគ្គ មុនដំបូង ហ្កុក ហ្កុក រួចបន្ទាប់មកស្រែកខ្លាំងៗ ហ្កាបាំង ហ្កាបាំង។ ទីជំរកៈ ក្នុងព្រៃស្រោង និងព្រៃរបោះចំរុះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានស្ទើរគ្រប់ទីកន្លែង របាយភាគច្រើននៅភូមិភាគនិរតី នៃប្រទេស ចាប់តាំងពីភ្នំបូកគោដល់ជួរភ្នំក្រវ៉ាញ។ ជីវសាស្ត្រៈ រស់នៅ និងធ្វើសំបុក នៅក្នុងរន្ធឈើធំៗ។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ សីហា ពងចំនួន១ដល់៣។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖