Posted on Leave a comment

តើពាក្យ «កោសេយ្យពស្ត្រ» មានន័យដូចម្ដេច ?


កោសេយ្យពស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. កៅសេយវស្ត្រ; បា. កោសេយ្យវត្ថ ) សំពត់សូត្រ, ព្រែ ។ ដែលហៅ កោសេយ្យភស្ត្រ នេះជាសំដីក្លាយពីសៀមព្រោះសៀមសរសេរ ព័សតរ៍ គេអានតាមនិរុត្តិរបស់គេថា ផ័ត; ឯខ្មែរយើងសរសេរ ពស្ត្រ អានតាមនិរុត្តិរបស់យើងថា ពាស់ ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀត ក៏ក្លាយសំឡេងថា ភាស់ , ត្រូវថា ព័ស្ត្រ ( ពាស់ ) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជា ព័ស្តុភារ ដែរ យើងត្រូវសរសេរ ត្រូវថា ព័ស្តុភារ កុំថា ភ័ស្តុភារ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply