Posted on Leave a comment

តើពាក្យ «កំណាត់» មានន័យដូចម្ដេច ?


កំណាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​គេ​កាត់ ឬ ដាច់ដាច។
ឧទាហរណ៍៖ កំណាត់​ឈើ, ឫស្សី ១ កំណាត់ ។ កំណាត់​សំពត់ សំពត់​ចាស់​ដាច់ដាច​សម្រាប់​ជូត​អ្វី​ៗ ជា​សំពត់​ថយថោក ។ ឯ​សំពត់​ថ្មី​ដែល​គេ​កាត់​ហើយ ហៅ​តាម​ខ្នាត​នោះ​ថា​ សំពត់ ១ អាវ, សំពត់ ១ ត្បូង ឬ​ហៅ​ថា សំពត់ ១ ម៉ែត្រ, សំពត់​ប្រវែង ២ ម៉ែត្រ; បើ​សំពត់​វែង​ហៅ​ថា សំពត់​មួយ​កី, មួយ​ផាប់; ខ្មែរ​ក្នុង​សម័យ​បុរាណ ពុំ​ដែល​ហៅ​សំពត់​ថ្មី​ដែល​គេ​កាត់​ហើយ​នោះ​ថា កំណាត់ ឡើយ ហៅ កំណាត់ ចំពោះ​តែ​សំពត់​ចាស់​សម្រាប់​ជូត​អ្វី​ៗ ដែល​ប្រឡាក់ ដែល​សៅហ្មង​ប៉ុណ្ណោះ​ឯង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply