កំភ្លឹង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ស្លឹកធំវែងក្រាស់រៀវចុងដូចស្លឹកម្នាស់ តែឥតបន្លា មើមមានស្រទាប់ៗ ដូចមើមខ្ទឹមបារាំង។
ប្រទាលមួយប្រភេទកម្ពស់ ០,៥-១,៥ ម ស្លឹកធំវែងក្រាស់ រៀងចុងដូចស្លឹកម្នាស់ តែឥតបន្លា គេស្គាល់តែក្នុងភាពជាដំណាំ គេដាំជាលំអ ក្នុងសួនសាធារណៈនៃទ្វីបអាស៊ីក្តៅ។ ស្លឹកមានប្រវែង ១-១,២០ ម។ ផ្កាពណ៌ស មានក្លិនក្រអូបពេល្ងាច ដុះជាកញ្ចំ ឧច្ជត្តសណ្ឋានលើទងមួយវែង ពី ៤០-៦០ ម។ នៅប្រទេសខ្មែរ គ្រូបុរានតែងយកស្លឹកកំភ្លឹងរោលភ្លើងសម្រាប់សំ្អដៃជើងដែលហើម។ ឫសសម្រាប់ផ្សំថ្នាំព្យាបាលស្នាមសត្វខាំ ឬចឹក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖