ក្ដី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ។
ឧទាហរណ៍៖ ឲ្យកូនទៅនៅក្ដី គឺឲ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀន ឲ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ ។
(សំ. បា. គតិ “ដំណើរ; ការណ៍” ) ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្តឹងផ្តល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ
ឧទាហរណ៍៖ កើតក្ដី តុលាការជម្រះក្ដី កាន់ក្ដី ស្មាក្ដី។
(ព. បុ.) និបាតសព្ទប្រាប់សេចក្ដីថា ឬ ក៏ដោយ គឺទាំងនេះទាំងនោះ ឬ នេះក៏បាន នោះក៏បាន។
ឧទាហរណ៍៖ ខ្ញុំក្ដី អ្នកក្ដី ទោះគេមកក្ដី គេពុំមកក្ដី។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖