ក្ទម្ពទេស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់ហើយ; អ្នកខ្លះហៅឈើនេះថា សម្បួរទេស, អ្នកខ្លះហៅ សម្បួរប្រាក់, អ្នកខ្លះហៅ ទុំទេស, ខ្លះហៅ ក្រៈទុំថេត ( តាមសំដីសៀម ), តាមពិត ត្រូវហៅ ក្ទម្ពទេស ឬ សម្បួរទេស ។
ឧទាហរណ៍៖ គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កា និង ផ្លែខ្ចីជាអាហារបានផង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖