ក្បង់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់យកដោយដៃទាំងពីរផ្ដុំផ្ងារ។
ឧទាហរណ៍៖ ក្បង់ទឹក ក្បង់អង្ករ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកំពស់ ២ ទៅ ៦ ម ដុះក្នុងព្រៃក្រាស់មធ្យម ឬព្រៃជ្រៅ នៃប្រទេសខ្មែរ (មានច្រើនក្នុង ខេត្តកំពង់ចាម) និងប្រទេសវៀតណាម។ ស្លឹកព្រមទាំងផ្កាអាចរោលស្បែកធ្វើមានគ្រោះថ្នាក់។ មនុស្ស និង សត្វមិនសូវហ៊ានប៉ះឡើយ។ មនុស្សអាក្រក់ខ្លះមិនញញើតនឹងយកផ្កាទៅបំពុលគេឡើយ។ ខ្មែរលើប្រើស្លឹកស្ងោរផឹក ដើម្បីព្យាបាល ជំងឺគ្រុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖