ក្រខុប
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមានផ្លែបរិភោគបាន; ក្រខុបមានច្រើនយ៉ាង។
ចុល្លព្រឹក្សមួយប្រភេទ កំពស់ ៣-៨ ម កំណើតនៅប្រទេសអាមេរិចក្ដៅ គេនាំមកដាំជាលំអ និងយកម្លប់ នៅជិតផ្ទះនៃអាស៊ីអាគ្នេយ៍ ។ផ្លែតូចៗមូលៗមានវិជ្ឈមាត្រប្រហែល ១ ស.ម អាចបរិភោគបាន ។ ក្មេងខ្លះៗយកស្លឹកក្រខុបជក់ជំនួសថ្នាំ ។ ពេលឃ្មុំ ឬឱម៉ាល់ទិច គេតែងយកស្លឹកស្រស់ៗ មកបុកបិទលើស្នាមទិច ។គ្រូថ្នាំបុរាណ ប្រើឫសផ្សំធ្វើថ្នាំព្យាបាលជំងឺថ្លើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖