Posted on Leave a comment

តើពាក្យ «ក្រខុបញី» មានន័យដូចម្ដេច ?


ក្រខុបញី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រខុបញី ជាព្រឹក្សគួច ឬគុម្ពព្រឹក្សម្យ៉ាងកំពស់ ២ ទៅ ១៥ ម ដុះក្នុងព្រៃល្បោះឬជុំវិញភូមិនានា ជិតផ្លូវមាត់ទឹកសាប មាត់សមុទ្រ នៃប្រទេសអាស៊ី និងអាហ្វ្រិកក្តៅ ។ ផ្លែអាចបរិភោគបាន ។ គ្រូថ្នាំតែងស្ងោរស្លឹកសំបក និងផ្លែធ្វើថ្នាំកម្លាំងឱ្យនារីទើបសម្រាលកូនផឹក ។ ទឹកស្ងោរនេះអាចព្យាបាលជម្ងឺចុកពោះដែរ ។ ឈើសត្ចខ្មូតស៊ីមិនដាច់ សម្រាប់ធ្វើសសរផ្ទះ ធ្វើអង្រែបុកស្រូវ និងដងពូថៅ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply