ក្រញឹបក្រហម, ស្តំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកំពស់ ១០-៣០ ម ដុះនៅក្នុងព្រៃកោងកាង លើដីភក់លាយខ្សាច់ មានកំពស់លើសទឹកជំនោរធំបំផុតប្រហែល ៥ម។ ដើមនេះមានតាមសមុទ្រប៉ាស៊ីហ្វិក រហូតដល់ប្រទេសអាហ្រ្វិកខាងកើត។ ផ្កាពណ៌ក្រហម។ ឈើគេច្រើនប្រើសម្រាប់សង់ផែកប៉ាល់។ ពីព្រោះឈើជាប់ល្អពេលត្រូវទឹក។ តាមក្បួនឱសថបុរាណ ស្លឹក សម្រាប់ព្យាបាលជំងឺរាគរាំរ៉ៃ។ គេស្ងោរឫសផឹករម្ងាប់រោគគ្រុនធម្មតា និងគ្រុន មានចេញពិសលើស្បែក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖