ក្រឡាំពែ, ត្រឡាំពែ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិវល្លិវារឡើងដើមឈើ ឬវារលើដី ដុះក្នុងព្រៃស្រោង និងល្បោះនៃអាស៊ីអាគ្នេយ៍ ។ ពេលជំនាន់ទុរ្ភិក្ស ក្នុងរបប ប៉ុល ពត ពួកយើងខំស្វែងរកដើមក្រឡាំពែមកស្ងោរលាយបបរណាស់។ ក្នុងពេលធម្មតាសម័យមុនសង្គ្រាម គ្រូថ្នាំយកស្លឹកផ្លែ និងផ្កាក្រឡាំពែទៅស្ងោរ សម្រាប់ជាឱសថរំលាយអាហារ និងឱ្យនោមច្រើន។ ឫសជាឱសថនៃទឹកមូត្រ គ្រុន និងកែរដូវ ឱ្យបានទៀងទា់វិញ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖