ក្រឹត្យ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ក្ឫត្យ > ក្រឹត្យ) កិច្ច; ច្បាប់ ។
ឧទាហរណ៍៖ កាន់ក្រឹត្យវិន័យ (ម. ព. កិច្ច)។
សេចក្តីសម្រេច ជាលាយលក្ខណ៍អក្សររបស់ប្រមុខរដ្ឋខ្មែរយើង ប្រើជាសេចក្តីសម្រេចនៃព្រះរាជា ដោយថែមពាក្យរាជមកទៀត ហៅថាព្រះរាជក្រឹត្យ គឺសារលិខិតដែលទ្រង់តែងតាំងមន្រ្តីជាន់ខ្ពស់ ឬដែលត្រាស់បញ្ជាទុកជាវិធានការទូទៅ។ ព្រះសារលិខិតនេះខុសពីព្រះរាជក្រម ដោយមិនចាំបាច់ឱ្យមានការអនុមតិពីរដ្ឋសភា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖