ក្រូចឆ្មារ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គក្នុងខែត្រកំពង់ចាម ។
ឧទាហរណ៍៖ ស្រុកក្រូចឆ្មារ។
ជារុក្ខជាតិ ដែលប្រជាជនខ្មែរតែងតែដាំ និងប្រើប្រាស់ជាគ្រឿងផ្សំ (ម្ជូរ) ក្នុងអាហារ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចឆ្មារ – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus aurantifolia – ឈ្មោះអង់គ្លេស ៖ Lime – ឈ្មោះបារាំង ៖ Limettier acide – ប្រភពដើម ៖ ឥណ្ឌា – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៤ម មានមែកខ្ចី មានបន្លាប្រវែង៣,៥ស.ម។ ស្លឹកទោលរាងស៊ុតស្រួចច្បិចចុងបន្តិច ផ្ទៃស្លឹកក្រាស់មានក្រពេញតូចៗជាច្រើន និងគែមស្លឹកមានធ្មេញរណារ។ ផ្កាតូចៗមានពណ៌ស ជួនលាយក្រហមក្រម៉ៅ ឬស្វាយ ផ្កាទោល ឫកញ្ចុំមាន២-៣ផ្កា។ ផ្លែរាងមូល សម្បកផ្លែគ្របដណ្តប់ដោយក្រពេញប្រេងច្រើន។ ផ្លែមានពណ៌បែតងចាស់ពេលនៅខ្ចី និងមានពណ៌លឿងនៅពេលទុំ។ – លក្ខណៈជីវសាស្ត្រ ៖ ផ្លែមាន ១០-២០ ក្លែប និងក្លែបនីមួយៗមាន០-៣គ្រាប់។ គ្រាប់រាងមូលស្តួចសំប៉ែតម្ខាង។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាម្ជូរក្នុងម្ហូបអាហារដូចជា ស្ងោរជ្រក់ ទឹកត្រីបុក ជ្រក់ ភ្លា ក្រូចង៉ាំង៉ូវ។ល។ ជាឱសថ៖ បញ្ចុះកម្តៅ បន្ទន់លាមក ស្ពឹក ជំនួយកម្លាំង គ្រុន ក្អក ស្រពន់ដៃជើង ឈឺសន្លាក់ ឆ្អឹង ឈឺបំពង់ក រាក់ស៊ីធ្មេញ និងកាត់ស្លេស្ម(៦)។
ឧទាហរណ៍៖ (៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រទី៥ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)