Posted on Leave a comment

តើពាក្យ «ក្រូចឆ្មារវែង, ក្រូចឆ្មារបារាំង» មានន័យដូចម្ដេច ?


ក្រូចឆ្មារវែង, ក្រូចឆ្មារបារាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៨ ម ប្រហែលពូជកាត់គេច្រើន ដាំនៅប្រទេសរងារបង្គួរ។ ផ្លែគេនាំយកទៅលក់គ្រប់ប្រទេស ជាគ្រឿងទេសជូរ។
ជាប្រភេទរុក្ខជាតិ ដែលមានផ្លែពណ៌លឿងទ្រវែង មានលក់តាមផ្សារសម្រាប់ធ្វើជាម្ជូរក្នុងម្ហូបអាហារ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចឆ្មារវែង ឬបារាំង – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus limon (L.) Burm. f. – ឈ្មោះអង់គ្លេស ៖ Lemon – ឈ្មោះបារាំង ៖ Citron – ប្រភពដើម ៖ ប្រហែលជាពូជកាត់គេច្រើន(៧)ជាប្រភេទពូជនាំចូល ដែល ដាំនៅប្រទេសរងារបង្គួរ។ – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់ពី៤-៨ម។ – លក្ខណៈជីវសាស្ត្រ ៖ ត្រូវការពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីលូតលាស់បាន ល្អ។ អាចដុះនៅលើដីជាច្រើនប្រភេទ រួមទាំងដីមិនសូវមានជីជាតិ និងដីមានជាតិអាស៊ីតតិច(៨)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតាមចម្ការ (ដែលគេនាំយកពូជមកដាំក្នុងស្រុក) ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ធ្វើជាម្ជូរក្នុងអាហារ។
ឧទាហរណ៍៖ (៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៥៩ (៨) Gardening know how: How to grow lemon tree www. gardeningknowhow.com

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply