Posted on Leave a comment

តើពាក្យ «ក្រូចសើច» មានន័យដូចម្ដេច ?


ក្រូចសើច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៥-១០ ម នាំពូជពីស្រុកជ្វាមកដាំគ្រប់ប្រទេសក្តៅ។​ ផ្លែអាចជ្រក់បាន។ ស្លឹកប្រើជាគ្រឿងទេស។ គេតែងកាត់ផ្លែក្រូចសើចស្តើងៗដាក់ក្នុងទឹកមន្ត ពេលខ្លះគេប្រើផ្លែក្រូចសើចសម្រាប់កក់សក់។

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីជនបទស្រុកស្រែចម្ការ និងទីក្រុងផងដែរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ក្រូចសើច – អំបូរ ៖ RUTACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Citrus hystrix DC. – ឈ្មោះអង់គ្លេស ៖ Kaffir lime – ឈ្មោះបារាំង ៖ Citron combera/ride – ប្រភពដើម ៖ នាំពូជពីកោះជ្វា មកដាំនៅគ្រប់ប្រទេសក្តៅ – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៥-១០ម មានត្រួយពណ៌បៃតង មានបន្លា តូចៗស្រួចវែង។ ស្លឹករាងពងក្រពើមូលទ្រវែង ឬស្រួចចុង ស្លឹកពេញលេញ ឬគែមមានរឹមឆកចូលបន្តិចៗ ចុងស្លឹកជួនកាលទាលមូល ទងស្លឹកមានស្លាបលាតទៅខាង។ ផ្កាតូចៗត្របកក្រាស់ពណ៌សជាកញ្ចុំទងខ្លី។ ផ្លែស្ទើរគ្មានទង សម្បកក្រាស់ជ្រួញកំពីកកំពក ពណ៌បៃតងចាស់។ សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង និងមានគ្រាប់រាងដូចតំណក់ទឹក។ – លក្ខណៈជីវសាស្ត្រ ៖ រុក្ខជាតិនេះមានសារជាតិប្រេងក្រអូប ជាពិសេសនៅលើ ស្លឹក និងសម្បកផ្លែ ហើយផ្លែមានក្រពេញប្រេងច្រើន។ – លក្ខណៈអេកូឡូស៊ី ៖ ដុះដោយខ្លួនឯង ឬគេដាំនៅតំបន់ដីទួលមិនលិចទឹក។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ សម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។ ជាឱសថ៖ គេប្រើស្លឹក សម្បក និងផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ឆ្ពុង។ ជួនកាលគេប្រើប្រាស់ផ្លែវាសម្រាប់កក់សក់ផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply