ក្លុំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភេទសត្វបក្សីម៉្យាង ដែលមានប្រវែង ៤១-៤៣ ស.ម។ ឈ្មោលនៅរដូវបន្តពូជៈ មាឌមធ្យម ខ្លួនមានពណ៌ខ្មៅប្រផេះស្លាបទី១ រំលិចគែមពណ៌លឿងមានចំពុះលឿង មានសិរក្រហមដុះទៅលើ និងជើងមានពណ៌ក្រហម។ ឈ្មោលរដូវមិនបន្តពូជៈ មានររូបរាងដូចញីដែរនៅរដូវមិនបន្តពូជ តែមាឌធំជាង ខ្សែអង្កន់ផ្នែកពោះច្បាស់ជាង។ ញីនៅរដូវបន្តពូជៈ មាឌតូចជាងឈ្មោល ផ្នែកខ្នងមានពណ៌ក្រម៉ៅ ផ្នែកទ្រូង និងចំហៀងទ្រូងមានពណ៌លឿងទុំ និងតាមចង្អូរពោះពណ៌ស។ ទីជំរកៈ វាលភក់មានរុក្ខជាតិក្រាស់ និងវាលស្រែតំបន់វាលស្មៅលិចទឹក។ របាយៈ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ខែឧសភា ដល់កញ្ញា។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស.) (“មូល”) ។ ខ្មែរយើងច្រើនប្រើជា អតិវិសេសគុណនាម។
ឧទាហរណ៍៖ មូលក្លុំ គឺមូលពេញទីឥតល្អៀង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖