ខត្តិយៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើលពាក្យ ក្សត្រ និង ក្សត្រិយ៍ ។
បា. (ន.) < ខត្ត + ឥយ-ប. ក្សត្រិយ៍, ស្តេច. ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ វិ. ខត្តស្សាបច្ចំ > ខត្តិយោ ទាយាទរបស់ក្សត្រ ឈ្មោះថា ខត្តិយៈ, ខត្តោនំ អធិបតិភូតត្តា វា ខត្តិយោតិ អាទិកប្បិ-ករាជា វុច្ចតិ ឬថា ព្រះរាជាដែលឈ្មោះថា ខត្តិយៈ ព្រោះទ្រង់ធំជាងអ្នកស្រែដែលលោកហៅសំដៅដល់ព្រះរាជាខាងដើមនៃកប្ប (បឋមក្សត្រិយ៍ ក្នុងបឋមកប្ប) ។ ឧ. ខត្តិយោ នាម ឧភតោ សុជាតោ ហោតិ មាតិតោ ច បិតិតោ ច ដែលឈ្មោះថា ក្សត្រិយ៍ គឺទ្រង់មានកំណើតប្រសើរទាំងពីរចំណែក គឺចំណែកខាងព្រះជននី (ព្រះមាតា) និងចំណែកខាងព្រះជនក (ព្រះបិតា) ។ ក្នុងភាសាបាលី ពាក្យថា ក្សត្រិយ៍នេះ មានប្រើច្រើនបទគឺ៖ ១- ខត្តិយៈ (ម.ព. ខត្តិយៈ) ។ ២- រាជញ្ញ ក្សត្រិយ៍, ស្តេច, ព្រះរាជាដែលទ្រង់មិនទាន់បានទទួលមុទ្ធាភិសេកនៅឡើយ ដូចក្នុងអដ្ឋកថា នៃបាយាសិរាជញ្ញសូត្រ ពោលថា រាជញ្ញោតិ អនភិសិត្តករាជា ពាក្យថា រាជញ្ញ គឺព្រះរាជាដែលមិនទាន់បានអភិសេក ។ វិ. រញ្ញោ ខត្តិយស្ស អបច្ចំ > រាជញ្ញោ រជ្ជទាយាទ ឈ្មោះថា រាជញ្ញៈ ។ ឧ. បាយាសិ រាជញ្ញោ អសក្កច្ចំ ទានំ ទត្វា ព្រះបាទបាយាសិ ជារាជញ្ញៈទ្រង់ថ្វាយទានដោយសេចក្តីមិនគោរព ។ ៣- ខត្ត ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ វិ. ខត្តស្ស អបច្ចំ > ខត្តំ ទាយាទរបស់ក្សត្រិយ៍ ឈ្មោះថា ខត្តៈ ។ ៤- មុទ្ធាភិសិត្ត ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ រជ្ជារោបនសមយេ ទក្ខិណាវដ្តសង្ខោទកេន គង្គានីតេន មុទ្ធនិ ខត្តិយកញ្ញាទីហិ អភិសិត្តត្តា មុទ្ធាភិសិត្តោ, បឋមខត្តិយោ ព្រះរាជាទ្រង់ព្រះនាមថា មុទ្ធាភិសិត្តៈ ព្រោះទ្រង់ត្រូវបានអភិសេកដោយទក្ខិណោទកស័ង្ខដែលនាំមកអំពីស្ទឹងគង្គា ស្រោចលើព្រះសិរសា អំពីដៃនៃខត្តិយកញ្ញាជាដើម ក្នុងពេលដែលទ្រង់ឡើងគ្រងរាជ្យ សំដៅដល់ បឋមក្សត្រិយ៍ ។ ឧ. មុទ្ធាភិសិត្តោ នាម ខត្តិយាភិសេកេន អភិសិត្តោ ហោតិ អ្នកបានអភិសេកឡើងជាក្សត្រិយ៍ ឈ្មោះថា មុទ្ធាភិសិត្តៈ ។ ៥- ពាហុជ ក្សត្រិយ៍, ស្តេច, ព្រះរាជាទ្រង់បានទទួលមុទ្ធាភិសេកហើយ ។ ព្រហ្មពាហុតោ ជាតត្តា ពាហុជោតិ ហិ និកាយន្តរិកានំ លទ្ធិ ស្តេចដែលហៅថា ពាហុជៈ ព្រោះប្រកាន់ថា កើតមកពីដើមដៃរបស់ព្រះព្រហ្ម, ពាក្យនេះជាលទ្ធិរបស់ព្រហ្មញ្ញសាសនា ឈ្មោះនិកាយន្តរិកៈ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)