ខន្តិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា.; សំ. (ន.) (ខន្តិ, ក្សាន្តិ) < ខម៊-ធា. + តិ-ប. ។ វិ. ខមនំ សហនំ > ខន្តិ សេចក្តីអត់ធន់ ឈ្មោះថា ខន្តិ បានដល់ អំណត់អត់ឱន, ការអត់ធន់ ។ ឧ. យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនសុរោបោ អត្តមនតា ចិត្តស្ស អយំ វុច្ចតិ ខន្តិ សេចក្តីអត់ធន់, ការស៊ូទ្រាំ, ការអត់សង្កត់, អាការៈមិនកាច, ការនិយាយសម្តីមិនអាក្រក់, ការមានចិត្តរីករាយទាំងនេះហៅថា ខន្តិ ។ ខ្មែរយើងប្រើពាក្យ ខន្តិ នេះថា ខន្តី ដើម្បីឱ្យស្រួលមាត់ហើយមានលក្ខណៈស្រទន់ ឧ. ខន្តីទៅកូន! កុំទៅតបតនឹងវា ។ នៅក្នុងភាសិតោវាទមានសម្តែងអំពីខន្តិថា៖ ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ។ អំណត់ គឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបូសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ ។ សីលសមាធិគុណានំ ខន្តិ បធានការណំ សព្វេបិ កុសលា ធម្មា ខន្ត្យាយេវ វឌ្ឍន្តិ តេ ។ សេចក្តីអត់ធន់ ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្តីអត់ធន់មែនពិត ។ កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ គរហកលហាទីនំ មូលំ ខណតិ ខន្តិកោ ។ សេចក្តីអត់ធន់ តែងកាត់បង់បាននូវឫសនៃបាបទាំងឡាយទាំងអស់; បុគ្គលអ្នកអត់ធន់ ឈ្មោះថា ជីករំលើងនូវឫសនៃទោសទាំងឡាយ មានពាក្យតិះដៀល និងការឈ្លោះប្រកែកជាដើម ។ ខន្តិ ធីរស្សលង្ការោ ខន្តិ តបោ តបស្សិនោ ខន្តិ ពលំ វ យតីនំ ខន្តិ ហិតសុខាវហា ។ សេចក្តីអត់ធន់ ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ, សេចក្តីអត់ធន់ ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមានតបធម៌, សេចក្តីអត់ធន់ ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌, សេចក្តីអត់ធន់ ជាគុណជាតិ នាំមកនូវប្រយោជន៍ និងសេចក្តីសុខ ។ ខន្តិកោ មេត្តវា លាភី យសស្សី សុខសីលវា បិយោ ទេវមនុស្សានំ មនាបោ ហោតិ ខន្តិកោ ។ អ្នកអត់ធន់ ជាអ្នកមានមិត្រសម្លាញ់ ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី; អ្នកអត់ធន់ រមែងជាទីស្រឡាញ់ជាទីគាប់ចិត្តនៃទេវតានិងមនុស្សទាំងឡាយ ។ អត្តនោបិ បរេសញ្ច អត្ថាវហោ វ ខន្តិកោ សគ្គមោក្ខគមំ មគ្គំ អារុឡ្ហា ហោតិ ខន្តិកោ ។ អ្នកអត់ធន់ ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង; អ្នកអត់ធន់ ជាអ្នកឡើងកាន់ផ្លូវជាទីទៅកាន់ឋានសួគ៌ និងព្រះនិព្វាន ។ សត្ថុនោ វចនោវាទំ ករោតិយេវ ខន្តិកោ បរមាយ ច បូជាយ ជិនំ បូជេតិ ខន្តិកោ ។ អ្នកអត់ធន់ ឈ្មោះថា ធ្វើតាមនូវព្រះពុទ្ធដីកា ជាឱវាទនៃព្រះសាស្តាមែនពិត; អ្នកអត់ធន់ ឈ្មោះថា បូជានូវព្រះវិជិតមារ ដោយការបូជាដ៏ឧត្តម ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)