ខាទនីយាហារ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អាហារសម្រាប់ទំពា (ពួកបង្អែម ឬចំណី) ។
ឧទាហរណ៍៖ ផ្លែឈើមានផ្លែស្វាយជាដើម ជាខាទនីយាហារ ។
បា. (ន.) < ខាទនីយ + អាហារ ។ វិ. ខាទនីយោ អាហារោ > ខាទនីយាហារោ អាហារដែលគេគប្បីទំពាស៊ី ឈ្មោះថាខាទនីយាហារ បានដល់ អាហារសម្រាប់ទំពា (ពួកបង្អែមឬចំណី) ផ្លែឈើមានផ្លៃស្វាយជាដើម ជាខាទនីយាហារ ។ ក្នុងគម្ពីរវិនយបិដក មហាវិភង្គ ត្រង់បទភាជនីយ នៃវិកាលភោជនសិក្ខាបទ (បិ.៤/១៣២) សម្តែងថា ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម ។ ដែលហៅថា ខាទនីយៈនោះ បានដល់របស់ទាំងអស់ វៀរលែងតែភោជន ៥ យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ចេញ ហៅថា ខាទនីយៈ ។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ ។ ដែលហៅថា ភោជនីយៈ បានដល់ភោជន ៥ យ៉ាងគឺ បាយ នំស្រស់ នំក្រៀម ត្រី សាច់ ។ ខាទនីយៈនោះឯង ហៅថា ខាទនីយាហារ, ភោជនីយៈនោះឯងហៅថា ភោជនីយាហារ ។ (ម.ព. កាលិក ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)