ខិត
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កកិលចូលជិត ។
ឧទាហរណ៍៖ ខិតចូល ។
គូសចំណាំ ។
ឧទាហរណ៍៖ ខិតថ្នាំងដៃ ។
ដាក់កំហិត, ខាខាំង ។
ឧទាហរណ៍៖ ទៅណាក៏ទៅចុះ គ្មាននរណាខិតខាំងអ្វីទេ ( និយាយដោយស្រុក ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនសូត្រមួយដុំដែលដោះចេញពីអាក់ ។
ឧទាហរណ៍៖ សូត្រមួយខិត ។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខំ ។
ឧទាហរណ៍៖ ខិតខំធ្វើការ គឺខំប្រឹង ប្រែងធ្វើការមិនរួញថយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖