Posted on Leave a comment

តើពាក្យ «ខីណាសវៈ» មានន័យដូចម្ដេច ?


ខីណាសវៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. (ន.) < ខីណ + អាសវ ។ វិ. ខីណា អាសវាយស្ស សោ ខីណាសវោ (ភិក្ខុ) (ភិក្ខុ) អ្នកអស់អាសវៈហើយ ឈ្មោះថាខីណាសវៈ (ខីណាស្រព) បានដល់ ព្រះអរិយបុគ្គលដែលអស់អាសវក្កិលេសហើយ, ព្រះខីណាស្រព ព្រះអរហន្ត ។ ឧ. ចត្តារោ អាសវា កាមាសវោ ភវាសវោ ទិដ្ឋាសវោ អវិជ្ជាសវោ ឥមេ ចត្តារោ អាសវា អរហតោ ខីណា បហីនា សមុចិ្ឆន្នា បដិប្បស្សទ្ធា អភព្វុ-ប្បត្តិកា ញាណគ្គិនា ទឌ្ឍា តេន វុច្ចតិ ខីណាសវោតិ អាសវៈមាន ៤ យ៉ាងគឺ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១ អាសវៈទាំង ៤ ពួកនេះ ព្រះអរហន្តបានធ្វើឱ្យអស់ទៅ បានធ្វើឱ្យសាបសូន្យ បានកាត់ផ្តាច់ បានធ្វើឱ្យស្ងប់រំងាប់ហើយ មិនកើតឡើងទៀតឡើយ ត្រូវភ្លើងគឺបញ្ញាដុតកម្លោចហើយ ព្រោះហេតុនោះ លោកទើបហៅព្រះអរហន្តថា ខីណាសវៈ ។ ឧ. ភិក្ខុ ច ខីណាសវោ ហត្ថាជានិយោ ច ភិក្ខុជាព្រះខីណាស្រព និងដំរីអាជានេយ្យ ។ ក្នុងភាសាបាលី ពាក្យថា ខីណាសវៈ មានប្រើច្រើនបទគឺ ៖ ១- ខីណាសវៈ ព្រះខីណាស្រព (ម.ព. ខីណាសវៈ) ។ ២- អសេក្ខ ព្រះអរហន្ត ព្រះខីណាស្រព ព្រះអសេក្ខបុគ្គល អ្នកមិនត្រូវការសិក្សាទៀតទេ ។ វិ. តតោ ឧត្តរិករណីយាភាវតោ នតិ្ថ សិក្ខា ឯតស្សាតិ អសេក្ខោ បុគ្គលអ្នកមិនមានការសិក្សា ព្រោះមិនមានករណីយកិច្ចដែលត្រូវធ្វើលើសពីនោះ ឈ្មោះថា ព្រះអសេក្ខ ។ វិ. ន សិក្ខតីតិ អសេក្ខោ សេក្ខធម្មេ អតិ-ក្កម្ម អគ្គផលេ ឋិតោ តតោ ឧត្តរឹ សិកិ្ខតព្វាភាវតោ ខីណាសវោ អសេក្ខោតិ វុច្ចតិ ពាក្យថា អសេក្ខៈ ដែលមានន័យថា អ្នកមិនត្រូវសិក្សា ក្នុងទីនេះ សំដៅដល់ព្រះខីណាស្រពអ្នកតាំងនៅក្នុងអរហត្តផលដ៏ប្រសើរ លើសកន្លងផុតនូវសេក្ខធម៌ទាំងឡាយ ព្រោះមិនមានអ្វីដែលគួរសិក្សាឱ្យក្រៃលែងជាងនោះទៀតឡើយ ។ ៣- វិតរាគ ព្រះអរហន្ត អ្នកប្រាសចាករាគៈ អ្នកមិនមានសេចក្តីត្រេកត្រអាលក្នុងកាមគុណ ព្រះខីណាស្រព ។ វិ. វិគតោ រាគោ យស្មា សោ វីតរាគោ ព្រះអរហន្តអ្នកប្រាសចាករាគៈ ឈ្មោះថា វីតរាគៈ ។ ឧ. ឥធ ភិក្ខវេ ភិក្ខុ កាមេ វីតរាគោ ហោតិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកសេចក្តីត្រេកត្រអាលក្នុងកាមហើយ ។ ៤- អរហន្ត ព្រះអរហន្ត ព្រះអរិយបុគ្គលអ្នកទទួលនូវការបូជាយ៉ាងក្រៃលែង អ្នកកាច់បំបាក់នូវកង់ដែលវិលទៅក្នុងសង្សារវដ្ត ព្រះខីណាស្រព ។ វិ. បូជាវិសេសំ អរហតីតិ > អរហំ បុគ្គលអ្នកទទួលនូវការបូជាយ៉ាងក្រៃលែងឈ្មោះថា អរហន្ត, ឬ អរហិតព្វោ បូជេតព្វោតិ > អរហំ ព្រះអរិយបុគ្គលដែលជនគួរបូជា ឈ្មោះថា អរហន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply