ខេត្ត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត។
ឧទាហរណ៍៖ ខេត្តកណ្ដាល ខេត្តកំពង់ចាម ។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយ សរសេរជា ខែត្រ ។
បា., សំ. (ន.) (ក្សេត្រ) ១- < ខិប៊-ធា. + ត-ប. (ផ្លាស់ ប ទីបំផុតធាតុ និង ត-ប. ជា ត្ត ហើយព្រឹទ្ធិ ឥ ជា ឯ) ។ វិ. ពីជានិ ខិបិយន្តិ ខិបន្ត្យសិ្មន្តិ > ខេត្តំ ទីដែលជនព្រោះនូវពូជហៅថា ខេត្ត, ខិបីយតិ ឯត្ថាតិ > ខេត្តំ ទីជាទីព្រោះនូវពូជ ហៅថា ខេត្ត បានដល់ ស្រែ, ចម្ការ, តំបន់ ។ ២- < ខិត្ត-សទ្ទូ. + តា-ធា. “រក្សា” + អ-ប. ។ វិ. ខិត្តំ ពីជំ តាយតិ រក្ខតិ ឯត្ថាតិ > ខេត្តំ ទីរក្សានូវពូជដែលជនព្រោះហើយ ហៅថា ខេត្ត បានដល់ ស្រែ, ចម្ការ, តំបន់ ។ ឧ. ខេត្តំ មេ អត្ថិ តេនបាហំ ជីវិស្សាមិ ខ្ញុំមានស្រែ ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រែនោះ ។ ម្យ៉ាងទៀត ខ្មែរយើងប្រើសំដៅដល់ ភាគផែនដីដែលបែងជាអន្លើ ៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត : ខេត្តកណ្តាល, ខេត្តកំពង់ចាម ។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយសរសេរជាខេត្ត ។ ក្នុងអនុត្តានទីបនីដីកា ខៃសេចក្តីក្នុងអដ្ឋកថា មនោរថបូរណី សម្តែងថា អាណាខេត្ត របស់ព្រះសម្មាសម្ពុទ្ធ (ពុទ្ធខេត្ត) មាន ៣ គឺ ៖ ១- ជាតិក្ខេត្ត មានទំហំមួយម៉ឺនចក្រវាល តែងកម្រើកញាប់ញ័រក្នុងពេលដែលព្រះតថាគតចុះចាប់បដិសន្ធិជាដើម ។ ២- អាណាខេត្ត មានទំហំមួយសែនកោដិចក្រវាល គឺអានុភាពនៃបរិត្តទាំងឡាយមាន រតនសូត្រ (បិ. ៥២, ៦) ខន្ធបរិត្ត (បិ. ១០, ១៤០) ធជគ្គបរិត្ត (បិ. ៣០, ២៤៣…) អាដានាដិយបរិត្ត (បិ. ១៩, ៩៤) មោរបរិត្ត (បិ. ៧៣) តែងគ្របដណ្តប់ទៅដល់ ។ ៣- វិសយខេត្ត ដែនកំណត់នៃវិស័យរបស់ព្រះសម្មាសម្ពុទ្ធមានប្រមាណកំណត់មិនបាន ។ បណ្តាខេត្តទាំង ៣ នេះ កាលបើត្រូវវិនាស គឺជាតិក្ខេត្តនោះឯងតែងវិនាសហើយកាលជាតិក្ខេត្តវិនាសហើយ ពុទ្ធខេត្តដទៃទៀតក៏វិនាសទៅដែរ កាលបើតាំងនៅ ក៏តាំងនៅជាមួយគ្នា ។ ខេមរៈ [khemara] ខេម៉ៈរ៉ៈ, (ន.) < ខេម + រ-ប. ។ ខ្មែរ; ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា មនុស្សមានសេចក្តីក្សេម មកអំពី វិ. ខេមំ យស្ស អត្ថីតិ > ខេមរោ ឬ ជាពហុវចនៈថា ខេមំ យេសមត្ថីតិ > ខេមរា; ប៉ុន្តែនឹងពោលឲ្យប្រាកដថា បានជាហៅ ខេមរៈ ៗ នោះ ពីព្រោះប្រែថា មានសេចក្តីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរក្មែរ ក៏មាន ។
ឧទាហរណ៍៖ រដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (131)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)