ខេមររដ្ឋ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែនរបស់ខ្មែរ, ប្រទេសខ្មែរ ( ប្រទេសកម្ពុជា ) ។
(ន.) < ខេមរ + រដ្ឋ ។ ដែនរបស់ខ្មែរ, ប្រទេសខ្មែរ, ប្រទេសកម្ពុជា ។ ខ្មោច (ន.) អមនុស្ស ឬរូបមនុស្ស រូបសត្វដែលអស់ជីវិត : ខ្មោចមនុស្ស, ខ្មោចសត្វ ។ ក្នុងកម្មដ្ឋាននិទ្ទេស ឬសមាធិនិទ្ទេសលោកប្រើពាក្យថា អសុភ ជំនួសពាក្យថា ខ្មោច នេះវិញ ។ (ម. ព. អសុភ ផង) ។ រូបកាយដែលគ្មានព្រលឹងវិញ្ញាណអ្វីមួយអាស្រ័យនៅគ្រប់គ្រង ដូចជាមនុស្សដែលរស់នៅឡើយ ។ តែមនុស្សភាគច្រើនតែងយល់ឃើញថា អ្នកដែលស្លាប់ទៅជាខ្មោចនៅមានព្រលឹង ឬវិញ្ញាណអាស្រ័យបណ្តាលជារឿងហេតុភេទផ្សេង ៗ ។ តែតាមព្រះពុទ្ធសាសនាប្រាប់ថា ៖ អាយុ ឧស្មា ច វិញ្ញាណំ យទា កាយំ ជហន្តិមំ អបវិដ្ឋោ តទា សេតិ និរត្ថំវ កលិង្គរំ អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែលះបង់នូវកាយនេះទៅក្នុងកាលណាហើយ (កាយនេះក៏ដល់នូវសេចក្តីមិនគួរឲ្យដេកនៅលើផ្ទះសំបែងជាដើមបានឡើយ) គេតែងនាំយកទៅចោលឲ្យដេក ឬដុត (នៅលើផែនដី) ក្នុងកាលនោះឯង ដូចជាអង្កត់ឧុសរកប្រយោជន៍គ្មានឡើយ ។ បានន័យថា ក្នុងខ្លួនមនុស្សយើងពេលណាដែលភ្លើងធាតុជាដើមរលត់អស់ហើយ គឺជាខ្មោចមិនមានអំណាច ឥទ្ធិពលអ្វីទាំងអស់ និយាយដោយខ្លីទៅ បើខ្លាំងមិនមែនខ្មោចទេ គឺជាមនុស្សទើបខ្លាំង ។ នៅសម័យបុរាណ គេឃើញនូវរឿងរ៉ាវផ្សេង ៗ ដែលទាក់ទងនឹងខ្មោចនេះពិត ៗ ពីព្រោះក្នុងសម័យនោះមិនទាន់មានសម្ភារៈទំនើប ៗ ដូចក្នុងសម័យនេះ មានមេន (មេរុ) ជាដើម ម្ល៉ោះហើយអ្នកដែលស្លាប់ទៅថ្មី ៗ តែងនៅមានក្លិនស្អុយឆ្អេះឆ្អាប ដែលជាហេតុនាំឲ្យពួកអសុរកាយ ឬអមនុស្ស (ពួកទេវតាដែលមានសក្តិតូច ៗ ) មកចោមរោមហិតក្លិនខ្មោចនោះ ពេលដែលមនុស្សទៅជិតខ្មោចនោះ ក៏ពួកវានាំគ្នាសម្តែងឫទ្ធិផ្សេង ៗ ដើម្បីកុំឲ្យមនុស្សទៅជិត នាំឲ្យរំខានតាមការនឹកឃើញរបស់ពួកគេ ដូចមានរឿងនិទានទុកក្នុងករណីយមេត្តសូត្រថា បានឮមកថា មានពួកភិក្ខុជាច្រើនរូប នាំគ្នាទៅចម្រើនអសុភសញ្ញាក្នុងព្រៃស្មសាន ។ ស្រាប់តែពួកអសុរកាយ ក្លែងចូលទៅក្នុងរូបកាយរបស់ខ្មោច ហើយស្តែងចេញជាប្រភេទផ្សេង ៗ នាំឲ្យភិក្ខុទាំងឡាយ ដែលនៅមានរាគៈ ទោសៈ និងមោហៈ មិនទាន់ទៅប្រាសហើយភ័យខ្លាច ។ បន្ទាប់មក ពេលដែលព្រះអង្គបានជ្រាបដំណឹងនេះ ក៏បានត្រាស់ឲ្យភិក្ខុទាំងឡាយ រៀនយកនូវ សោសានិកង្គវត្ត (គឺវត្តរបស់ភិក្ខុអ្នកចូលទៅកាន់ព្រៃស្មសាន) និងឲ្យរៀនយកនូវករណីយមេត្តសូត្រ ដោយសេចក្តីថា កិច្ចឯណា (ដែលព្រះអរិយ) បានត្រាស់ដឹងនូវកោដ្ឋាសនៃធម៌ដ៏ស្ងប់រម្ងាប់គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះគឺកុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍ គួរធ្វើ ។ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ល្អដោយកាយ និងវាចាផង ត្រង់ល្អដោយចិត្តផង ជាអ្នកប្រដៅងាយផង សុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង ជាអ្នកសន្តោសផង គេចិញ្ចឹមងាយផង ជាអ្នកមានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាល (ក្នុងកាយនិងចិត្ត) ផង ជាអ្នកមានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ក្លាផង ជាអ្នកមិនឆ្គាំឆ្គងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង ។ វិញ្ញូជនទាំងឡាយ គួរតិះដៀលនូវជនទាំងឡាយដទៃដោយកម្មឯណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ជាកម្មលាមកសូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្តចំពោះពពួកនៃសត្វថា) ៖ សុខិនោ វា ខេមិនោ ហោន្តុ សព្វេ សត្តា ភវន្តុ សុខិតត្តា សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ យេ កេចិ បាណភូតត្ថិ តសា វា ថាវរា វា អនវសេសា សត្វមានជីវិតទាំងឡាយឯណា ឥតមានសេសសល់ ទោះសត្វដែលជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជាអ្នកមាំមួន គឺឥតមានតណ្ហាក្តី ទីឃា វា យេ មហន្តា វា សត្វទាំងឡាយឯណា មានកាយវែងក្តី ធំក្តី មជិ្ឈមា រស្សកា អនុកថូលា មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយដ៏ស្គម ឬធាត់ក្តី ទិដ្ឋា វា យេ ច អទិដ្ឋា សត្វទាំងឡាយឯណា ដែលយើងឃើញហើយក្តី មិនឃើញក្តី យេ ច ទូរេ វសន្តិ អវិទូរេ សត្វទាំងឡាយឯណា នៅក្នុងទីឆ្ងាយ ក្នុងទីជិតក្តី ភូតា វា សម្ភវេសី វា ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សព្វេ សត្តា ភវន្តុ សុខិតត្តា សត្វទាំងឡាយទាំងពួង សូមឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ ន បរោ បរំ និកុព្វេថ សត្វដទៃមិនគួរកំហែងបៀតបៀនសត្វដទៃឡើយ នាតិ-មញ្ញេថ កត្ថចិ នំ កិញ្ចិ មិនគួរមើលងាយគេតិចតួចក្នុងទីឯណាមួយឡើយ ព្យារោសនា បដិឃសញ្ញា នាញ្ញមញ្ញស្ស ទុក្ខមិច្ឆេយ្យ មិនគួរប្រាថ្នានូវសេចក្តីទុក្ខដល់គ្នានឹងគ្នា ដោយសេចក្តីក្រេវក្រោធ និងដោយបដិឃសញ្ញា គឺសេចក្តីចង្អៀតចង្អល់ក្នុងចិត្តឡើយ មាតា យថា និយំ បុត្តំ អាយុសា ឯកបុត្តមនុរក្ខេ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន (អត្តជៈ) ជាកូនតែមួយដោយអាយុ គឺថាសូម្បីជីវិតក៏ហ៊ានលះបង់ក្នុងការរក្សានូវបុត្របាន យ៉ាងណាមិញ ។ល។ តាមន័យនេះហើយដែលមនុស្សយើងយល់ថា មានខ្មោចលង តែតាមពិត មិនមែនខ្មោចលងទេ គឺជាប្រភេទនៃពួកអសុរកាយជាដើម ។ ម្យ៉ាងទៀត អាចនិយាយបានថា អ្នកដែលស្លាប់ទៅភ្លាម ៗ ព្រោះរឿងរ៉ាវផ្សេង ៗ ដែលកើតឡើងបណ្តាលមកពីខ្លួនឯងខ្លះ ពីអ្នកដទៃខ្លះ ឬដោយយថាហេតុខ្លះ (យើងធា្លប់ហៅថា ខ្មោចតៃហោង) ហើយក៏ទៅចាប់កំណើតជាប្រភេទអសុរកាយជាដើម ប្រហែលជាពួកនេះហើយ ដែលទៅបង្កហេតុភេទផ្សេង ៗ ដែលយើងនិយមហៅថា ខ្មោចលងនោះ… ។ ន័យម្យ៉ាងទៀតដោយការស្រមើស្រមៃរបស់មនុស្សយើងដែលចេះតែភ័យខ្លាច ក៏ចេះតែនាំគ្នាពង្រីកពីរឿង (អារម្មណ៍) តូចឲ្យទៅជារឿង (អារម្មណ៍) ធំ ៗ និយាយពីមាត់មួយទៅមាត់មួយ ។ ឧ. មានស្ត្រីម្នាក់បានដើរក្រោយភូមិពេលព្រលប់ ៗ ស្រាប់តែឃើញរូប ១ រាងសស្ទុង ៗ ហើយយករឿងនោះមកនិយាយប្រាប់គេឯងថា ខ្ញុំឃើញខ្មោចលងយ៉ាងធំសប៉ុសអំពកស្រែ ហើយអ្នកដែលស្តាប់ក៏នាំគ្នាជឿ ។ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែតាមួយមកនិយាយប្រាប់ថាអម្បាញ់មិញនេះ ខ្ញុំបត់ជើងធំដណ្តប់ក្រមានៅក្នុងអំពកស្រែនោះឯង ។ សរុបសេចក្តីមក គឺគ្រាន់តែមនុស្សម្នាក់ ដែលបត់ជើងធំ ដណ្តប់ក្រមាប៉ុណ្ណោះ ។ តែគេនាំគ្នានិយាយថា មានខ្មោចលងធ្វើជាពណ៌ស ធំប៉ុនអំពកស្រែ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)